ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ខិតជិតមកដល់ហើយ! តើប្អូនៗថ្នាក់ទី ១២ ដែលត្រូវប្រឡងត្រូវរៀបចំខ្លួនដូចម្តេចខ្លះ?

"គន្លឹះដើម្បីទទួលបានលទ្ធផលល្អសម្រាប់ការប្រឡងបាក់ឌុប"

១. ប្រមូលវិញ្ញាសាប្រឡងឆ្នាំមុនៗ (យ៉ាងតិចពីឆ្នាំ​២០១៤ ដល់ឆ្នាំ​២០១៨) គ្រប់មុខវិជ្ជា ពិសេសមុខវិជ្ជាគិតលេខ

២. អង្គុយស្រង់មេរៀនដែលធ្លាប់ចេញប្រឡង (កុំផ្លិច លីមីត អាំងតេក្រាល...) រួចរៀនធ្វើលំហាត់ទាំងនោះឱ្យអស់​តាមប្រភេទ​មេរៀន (ឧ.លំហាត់កុំផ្លិចឆ្នាំ ២០១៤ ២០១៥...២០១៨ ចេញស្រដៀងៗ លំនាំៗគ្នា រៀនធ្វើឱ្យអស់!)

៣. ចែកម៉ោងរៀនធ្វើលំហាត់ ឬមើលមេរៀន(ស្វ័យសិក្សា) ឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យអស់លំហាត់ ឬមេរៀន មុនថ្ងៃប្រឡងមកដល់ (ធ្វើតារាងកាលវិភាគរៀនប្រចាំថ្ងៃ)

៤. ពេលរៀនហាមដាក់ទូរសព្ទ័ជិតខ្លួន (បិទសម្លេង បិទ Notification បិទ internet...) ប្រហែលពិបាកធ្វើ តែបើធ្វើបាន វានឹងមិនធ្វើឱ្យខាត ពេលវេលា​រៀន​ ឬរំខានការរៀនរបស់យើងបាន

៥. នៅសល់ពេលប្រហែលជិត ៤ខែទៀត(រាប់ពីខែឧសភាទៅ) អញ្ចឹងអ្នកត្រូវលៃយ៉ាងម៉េចក៏ដោយ(យុទ្ធសាស្រ្តខ្លួនឯង) គឺត្រូវធ្វើឱ្យការរៀន​ខាងលើ​នេះទទួលបានប្រសិទ្ធភាព គុណភាព សម្រាប់ការត្រៀមប្រឡង​នេះ​(Ready for Exam)

៦.​ ថែរក្សាសុខភាពឱ្យបានល្អ (ញ៉ាំគ្រប់គ្រាន់ ញ៉ាំអាហារមានសារធាតុចិញ្ចឹមរាងកាយ សម្រាកគ្រប់គ្រាន់ លំហែកម្សាន្ត លំហាត់ប្រាណ ...)